ច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​សូម​ដាក់​បរិវាស​។​ ​បរិវាស​ឈ្មោះថា​ ​ភិក្ខុ​ដាក់​ហើយ​។​ ​ថា​ខ្ញុំ​សូម​ដាក់​វត្ត​។​ ​បរិវាស​ ​បាន​ឈ្មោះថា​ ​ភិក្ខុ​ដាក់​ហើយ​ដែរ​។​
 [​៣៣៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ចេញពី​ក្រុង​សាវត្ថី​ ​ហើយ​ចៀសចេញ​ ​ទៅ​ក្នុង​ទី​នោះ​ៗ​។​ ​ពួ​ក​បារិ​វាសិក​ភិក្ខុ​ ​អាច​នឹង​ជម្រះ​បរិវាស​បាន​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​សមាទាន​បរិវាស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បរិវាស​នោះ​ ​ភិក្ខុ​ត្រូវ​សមាទាន​យ៉ាងនេះ​។​ ​បារិ​វាសិក​ភិក្ខុ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​ភិក្ខុ​មួយ​រូប​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​សូម​សមាទាន​បរិវាស​។​ ​បរិវាស​ ​បាន​ឈ្មោះថា​ ​ភិក្ខុ​សមាទាន​ហើយ​។​ ​ថា​ខ្ញុំ​សូម​សមាទាន​នូវ​វត្ត​។​ ​បរិវាស​ ​បាន​ឈ្មោះថា​ ​ភិក្ខុ​សមាទាន​ហើយ​ដែរ​។​

​ចប់​បារិ​វាសិក​វត្ត​។​

ថយ | ទំព័រទី ២១៣ | បន្ទាប់