ដល់​ភិក្ខុ​ជា​បកត​ត្ត​ ​មិន​ត្រូវ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​នោះ​)​ ​មិន​ត្រូវ​ទទួល​នាទី​ជាធំ​ក្នុង​វត្ត​ ​មិន​ត្រូវឲ្យ​ធ្វើ​ឱកាស​(​១​)​ ​មិន​ត្រូវ​ចោទ​គេ​ ​(​ដោយ​វត្ថុ​ ​ឬ​ដោយ​អាបត្តិ​)​ ​មិន​ត្រូវ​រំលឹក​ ​(​ទោស​អ្នកដទៃ​)​ ​មិន​ត្រូវ​ប្រកប​ពួក​ភិក្ខុ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា​។​

​ចប់​វត្ត១៨ក្នុង​ត​ជ្ជ​នី​យក​ម្ម​។​


 ​[​៣៥​]​ ​លំដាប់នោះ​ ​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ក៏​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​(​២​)​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់​ចេញ​ ​ចាក​កម្ម​ ​រួច​ក៏​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​យើងខ្ញុំ​ ​ដែល​សង្ឃ​បាន​ធ្វើ​ ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់​ចេញ​ ​ចាក​កម្ម​ហើយ​ ​យើងខ្ញុំ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៀត​។​ ​ភិក្ខុ​ទាំងឡាយ​ ​យក​សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ចុះ​។​
​(​១​)​ ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​មិន​ត្រូវ​សូមឱកាស​ ​ភិក្ខុ​ណាមួយ​ដែល​មានទោស​ដើម្បី​ចោទ​ភិក្ខុ​នោះ​។​ ​(​២​)​ ​ស្លូត​ ​សុភាពរាបទាប​
ថយ | ទំព័រទី ២២ | បន្ទាប់