។​បេ​។​ ​ជាមួយនឹង​មាន​ត្តា​រហ​ភិក្ខុ​។​បេ​។​ ​ជាមួយនឹង​មានត្ត​ចារិក​ភិក្ខុ​។​បេ​។​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ឬ​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​ជាមួយនឹង​អព្ភា​នា​រហ​ភិក្ខុ​ ​ដែល​ចាស់​ជាង​ខ្លួន​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ជាមួយគ្នា​ ​(​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​ដែល​ចាស់​ជាង​ខ្លួន​)​ ​អង្គុយ​លើ​អាសនៈ​ទាប​ ​(​អព្ភា​នា​រហ​ភិក្ខុ​ ​ដែល​ខ្ចី​ជាង​)​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ខ្ពស់​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​អង្គុយ​លើ​ផែនដី​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ជាមួយគ្នា​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ទាប​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ខ្ពស់​ ​កាលបើ​អព្ភា​នា​រហ​ភិក្ខុ​ ​ចង្ក្រម​លើ​ផែនដី​ ​មិន​ត្រូវ​ចង្ក្រម​លើ​ទី​ចង្ក្រម​ឡើយ​។​
 [​៣៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​គណ​សង្ឃ​ ​មាន​អព្ភា​នា​រហ​ភិក្ខុ​ ​ជា​គំរប់៤​ ​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នា​ ​ឲ្យ​មានត្ត​ ​គណ​សង្ឃ​ ​មាន​អព្ភា​នា​រហ​ភិក្ខុ​នោះ​ ​ជា​គំរប់២០​ ​ឲ្យ​អព្ភាន​ ​កម្ម​នោះ​មិន​ឡើងជា​កម្ម​ផង​ ​សង្ឃ​មិន​ត្រូវ​ធ្វើ​ផង​។​

​ចប់​វត្ត​របស់​អព្ភា​នា​រហ​ភិក្ខុ​។​
​ចប់​បារិ​វាសិក​ក្ខន្ធ​ក​ ​ជា​គំរប់២​។​
​ក្នុង​ខន្ធក​នេះ​ ​មាន៥រឿង​។​

ថយ | ទំព័រទី ២៤៤ | បន្ទាប់