កាលបើ​ភិក្ខុ​ ​ជា​បកត​ត្ត​ ​ចង្ក្រម​លើ​ផែនដី​ ​(​មិន​ត្រូវ​ចង្ក្រម​)​ ​លើ​ទី​ចង្ក្រម​ឡើយ​ ​មិន​ត្រូវ​នៅ​រួម​នឹង​បារិ​វាសិក​ភិក្ខុ​ ​ដែល​ចាស់​ជាង​ខ្លួន​ ​កម្ម​ដែល​មា​នបារិ​វាសិក​ភិក្ខុ​ ​ជា​គំរប់៤​ ​មិន​ឡើងជា​កម្ម​ ​ទ្រង់​សំដែង​ការ​ដាច់​រាត្រី​ ​និង​ការ​ជម្រះ​បរិវាស​ ​ទ្រង់​អនុញ្ញាត​ការ​ដាក់​វត្ត​ ​និង​ការ​សមាទានវត្ត​ទាំងនេះ​ ​បារិ​វាសិក​ភិក្ខុ​ ​ត្រូវ​ដឹង​រាល់គ្នា​ ​សូម្បី​មូលា​យ​បដិ​កស្ស​នា​រហ​ភិក្ខុ​ ​មាន​ត្តា​រហ​ភិក្ខុ​ ​មានត្ត​ចារិក​ភិក្ខុ​ ​អព្ភា​នា​រហ​ភិក្ខុ​ ​ក៏​គប្បី​ដឹង​ ​តាមន័យ​ដែល​ផ្សេង​ៗ​គ្នា​ ​យ៉ាងនេះ​ចុះ​។​ ​ការ​ដាច់​រាត្រី​ទាំងឡាយ​ ​របស់​បារិ​វាសិក​ភិក្ខុ​ ​មាន៣​ ​របស់​មានត្ត​ចារិក​ភិក្ខុ​ ​មាន៤​ ​មិន​ស្មើគ្នា​ ​មួយទៀត​ ​ភិក្ខុ​ប្រព្រឹត្ត​មានត្ត​ ​ត្រូវ​ប្រាប់​វត្ត​សព្វ​ថ្ងៃ​ៗ​។​ ​កម្ម​ទាំងពីរ​ ​ជា​កម្ម​ប្រហែល​ៗ​គ្នា​ ​កម្ម​ទាំង៣​ ​ដែល​សេសសល់​ ​ក៏​ស្មើ​គ្នា​ៗ​។​
ថយ | ទំព័រទី ២៤៧ | បន្ទាប់