ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​សំពះ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ទេ​ ​ខ្ញុំ​នោះ​ ​បាន​សូម​មានត្ត​ ​៦រាត្រី​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ក៏បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ខ្ញុំ​នោះ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​នោះ​ ​បាន​សន្សំ​មានត្ត​រួចហើយ​ ​ឥឡូវ​ ​មក​សូម​អព្ភានកម្ម​ ​នឹង​សង្ឃ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ទេ​ ​ខ្ញុំ​នោះ​ ​សូម​មានត្ត​ ​៦រាត្រី​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ក៏បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ខ្ញុំ​នោះ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​នោះ​ ​បាន​សន្សំ​មានត្ត​រួចហើយ​ ​មក​សូម​អព្ភានកម្ម​ ​នឹង​សង្ឃ​ ​ជា​គំរប់​ពីរ​ដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ទេ​ ​ខ្ញុំ​នោះ​ ​បាន​សូម​មានត្ត​ ​៦រាត្រី​ ​នឹង​សង្ឃ​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់