ខ្ញុំ​ព្រះករុណា​ទាំងឡាយ​ ​មក​សូម​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​។​ ​គប្បី​សូម​ជា​គំរប់​ពីរ​ដង​ផង​។​ ​គប្បី​សូម​ជា​គំរប់​បីដង​ផង​។​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​គ​ប្បី​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​នេះ​ ​ដែល​សង្ឃ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​និង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់​ចេញ​ចាក​កម្ម​ ​មក​សូម​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​នេះ​ ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់​ចេញ​ចាក​កម្ម​ ​ឥឡូវ​មក​សូម​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​។​ ​សង្ឃ​ក៏​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​។​ ​ការ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​ ​របស់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ជា​គំរប់​ពីរ​ដង​ផង​។​ ​
ថយ | ទំព័រទី ២៦ | បន្ទាប់