[​៣៩១​]​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឧទាយិ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក១ថ្ងៃ​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​មក​សូម​ឯ​កា​ហប​រិ​វាស​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក១ថ្ងៃ​។​ ​សង្ឃ​ក៏បាន​ឲ្យ​ឯ​កា​ហប​រិ​វាស​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក១ថ្ងៃហើយ​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​នៅ​បរិវាស​រួចហើយ​ ​បាន​សូម​មានត្ត​ ​៦រាត្រី​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក១ថ្ងៃ​។​ ​សង្ឃ​ក៏បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក១ថ្ងៃ​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សន្សំ​មានត្ត​រួចហើយ​ ​ឥឡូវ​ ​មក​សូម​អព្ភានកម្ម​នឹង​សង្ឃ​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គួរឲ្យ​អព្ភានកម្ម​ ​ចំ​ពោះ​ឧទាយិ​ភិក្ខុ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឧទាយិ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់