ខ្ញុំ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ខ្ញុំ​នោះ​ ​សូម​ការ​ទាញ​មក​ដាក់​ ​ក្នុង​មូលា​បត្តិ​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​ ​សង្ឃ​ក៏បាន​ទាញ​ខ្ញុំ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​ ​ខ្ញុំ​នោះ​បាន​នៅ​បរិវាស​រួចហើយ​ ​គួរ​ដល់​មានត្ត​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ ​តើ​ខ្ញុំ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៅទៀត​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំ​យក​សេចក្តី​នុ៎ះ​ ​ទៅ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​ទាញ​ឧទាយិ​ភិក្ខុ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​ចុះ​។​
 [​៣៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​ទាញ​ឧទាយិ​ភិក្ខុ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ឧទាយិ​ភិក្ខុ​នោះ​ ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​សំពះ​បាទា​ភិក្ខុ​ចាស់​
ថយ | ទំព័រទី ២៧៩ | បន្ទាប់