​[​៤៣​]​ ​សម័យ​នោះ​ឯង​ ​សេយ្យ​សក​ភិក្ខុ​ដ៏​មាន​អាយុ​ ​ជា​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ​ ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ជា​បកត​ត្ត​សោត​ ​ក៏​តែង​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្សន​ ​ឲ្យ​មានត្ត​ ​ឲ្យ​អព្ភាន​។​ ​ភិក្ខុ​ទាំងឡាយ​ឯណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ហេតុអ្វី​ ​បាន​ជា​ ​សេយ្យ​សក​ភិក្ខុ​ដ៏​មាន​អាយុ​ ​ជា​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ជា​បកត​ត្ត​សោត​ ​ក៏​តែង​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្សន​ ​ឲ្យ​មានត្ត​ ​ឲ្យ​អព្ភាន​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
 ​[​៤៤​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលនោះ​ថា​ ​ម្នាល​
ថយ | ទំព័រទី ២៨ | បន្ទាប់