ឧទាយិ​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ឡើយ​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សូម​ការ​ទាញ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ក៏បាន​ទាញ​ ​ឧទាយិ​ភិក្ខុ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​នៅ​បរិវាស​រួចហើយ​ ​គួរ​ដល់​មានត្ត​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ឡើយ​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សូម​ការ​ទាញ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ក៏បាន​ទាញ​ឧទាយិ​ភិក្ខុ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​នៅ​បរិវាស​រួចហើយ​ ​សូម​មានត្ត​ ​៦រាត្រី​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង៣​។​ ​សង្ឃ​ក៏បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ​ទាំង៣​ ​ឧទាយិ​ភិក្ខុ​នោះ​ ​កំពុង​ប្រព្រឹត្ត​មានត្ត​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​
ថយ | ទំព័រទី ២៩៦ | បន្ទាប់