ដោយ​ពាក្យ​ថា​ ​អ្នក​ត្រូវ​នៅ​ដោយមាន​និស្ស័យ​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​គប្បី​ធ្វើ​ ​និ​យស្ស​កម្ម​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​ចោទ​ ​សេយ្យ​សក​ភិក្ខុ​ជាមុន​ ​លុះ​ចោទ​ហើយ​ ​ត្រូវ​រំលឹក​ ​លុះ​រំលឹក​ហើយ​ ​ត្រូវលើ​ក​អាបត្តិ​ឡើង​ ​លុះ​លើក​អាបត្តិ​ហើយ​ ​ត្រូវ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិ​ពល​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​សេយ្យ​សក​ភិក្ខុ​នេះ​ ​ជា​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ជា​បកត​ត្ត​សោត​ ​ក៏​តែង​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្សន​ ​ឲ្យ​មានត្ត​ ​ឲ្យ​អព្ភាន​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ធ្វើ​ ​និ​យស្ស​កម្ម​ ​ដល់​សេយ្យ​សក​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​អ្នក​ត្រូវ​នៅ​ ​ដោយមាន​និស្ស័យ​ ​(​ទៀត​)​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​សេយ្យ​សក​ភិក្ខុ​នេះ​ ​ជា​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ជា​បកត​ត្ត​ ​ក៏​តែង​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្សន​ ​ឲ្យ​មានត្ត​ ​ឲ្យ​អព្ភាន​។​ ​ឥឡូវនេះ​ ​សង្ឃ​ធ្វើ​
​(​១​)​ ​ភិក្ខុ​ដែល​ល្ងង់​ ​មិន​ឆ្លាស​នោះ​ ​ត្រូវ​សូមនិស្ស័យ​ ​ហើយ​នៅ​អាស្រ័យ​នឹង​គ្រូអាចារ្យ​របស់​ខ្លួន​ ​មិន​ត្រូវ​នៅ​ ​ដោយ​និស្សយ​មុត្តក​ទេ​។​
ថយ | ទំព័រទី ៣០ | បន្ទាប់