ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​ ​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គួរ​ស្ងៀម​ ​បើ​មិន​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គួរ​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​បេ​។​ ​មានត្ត​ ​៦រាត្រី​ ​សង្ឃ​បាន​ឲ្យ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​ហើយ​ ​ការ​ឲ្យ​មានត្ត​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំ​សេចក្តី​នេះ​ទុក​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​៤០៩​]​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សន្សំ​មានត្ត​រួចហើយ​ ​គួរ​ដល់​អព្ភានកម្ម​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ទេ​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក៥ថ្ងៃ​។​បេ​។​ ​ខ្ញុំ​នោះ​ ​សន្សំ​មានត្ត​រួចហើយ​ ​គួរ​ដល់​អព្ភានកម្ម​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ទេ​ ​តើ​ខ្ញុំ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​នាំ​យក​សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់