ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​សេយ្យ​សក​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​អ្នក​ត្រូវ​នៅ​ ​ដោយមាន​និស្ស័យ​ ​(​ទៀត​)​ ​ដូច្នេះ​ ​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 ​[​៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​សង្ឃ​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​ដែល​សង្ឃ​ធ្វើ​កំបាំងមុខ១​ ​កម្ម​ដែល​មិន​សាកសួរ​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិន​តាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​
 ​[​៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ​ ​៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​អនាបត្តិ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ​មិនមែន​ជា​ ​ទេសនាគាមិនី១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​ទេ​សិតា​បត្តិ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​
ថយ | ទំព័រទី ៣២ | បន្ទាប់