ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គាប់ចិត្ត​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ពោល​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​បេ​។​ ​សង្ឃ​បាន​ឲ្យ​សមោធាន​បរិវាស​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ក្នុង​ចន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​ ​ការ​ឲ្យ​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំ​សេចក្តី​នេះ​ទុក​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​៤២៣​]​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​នៅ​បរិវាស​រួចហើយ​ ​គួរ​ដល់​មានត្ត​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក៥ថ្ងៃ​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក១បក្ខ​។​បេ​។​ ​ខ្ញុំ​នោះ​ ​នៅ​បរិវាស​រួចហើយ​ ​គួរ​ដល់​មានត្ត​ ​ក៏​ត្រូវអាបត្តិ១​ ​ក្នុង​ន្លោះ​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក៥ថ្ងៃ​ ​តើ​ខ្ញុំ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំ​យក​សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​សង្ឃ​ទាញ​
ថយ | ទំព័រទី ៣២០ | បន្ទាប់