និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 ​[​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិន​តាម​ពាក្យ​ប្តេជ្ញា១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​អនាបត្តិ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​សង្ឃ​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ​មិនមែន​ជា​ទេសនាគាមិនី១​ ​កម្ម​ដែល​ធ្វើ​
ថយ | ទំព័រទី ៣៤ | បន្ទាប់