[​៤៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​អាបត្តិ១​ ​ភិក្ខុ​ឥតមាន​សេចក្តី​សង្ស័យ​ ​បិទបាំង​ទុក​ ​អាបត្តិ១​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​។​ ​ឥឡូវ​ ​ភិក្ខុ​នោះ​ ​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​សង្ឃ​ក៏បាន​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ស្រាប់តែ​មាន​ភិក្ខុ​ដទៃ​ ​ជា​ពហុស្សុត​ ​ចេះចាំ​ក្នុង​គម្ពីរ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ជា​បណ្ឌិត​ ​វាងវៃ​ ​មាន​ប្រាជ្ញា​ ​ជា​អ្នកមាន​សេចក្តី​ខ្មាសបាប​ ​ជា​អ្នកមាន​សេចក្តី​រអែង​ ​និង​មាន​សេចក្តី​ប្រាថ្នា​នូវ​សិក្ខា​ ​បាន​មកដល់​។​ ​ភិក្ខុ​នោះ​ ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​អ្វី​ ​ភិក្ខុ​នេះ​ ​នៅ​បរិវាស​ ​ចំពោះ​អាបត្តិ​អ្វី​។​ ​ពួក​ភិក្ខុ​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​អាបត្តិ១​ ​ភិក្ខុ​នោះ​ ​ឥតមាន​សេចក្តី​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ ​អាបត្តិ១​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ ​ភិក្ខុ​នោះ​ ​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​ដែល​បិទបាំង​ទុក២ខែ​ ​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់