ក៏​សូម​បរិវាស១ខែ​នោះ​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​ឥតមាន​សេចក្តី​សង្ស័យ​ខែ​ណា​ ​សង្ឃ​ក៏​ឲ្យ​បរិវាស១ខែ​នោះ​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ស្រាប់តែ​អស់​សេចក្តី​សង្ស័យ​ក្នុង​ខែ១ទៀត​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ ​ទុក២ខែ​ ​តែ​ឥតមាន​សេចក្តី​សង្ស័យ១ខែ​ ​មាន​សេចក្តី​សង្ស័យ១ខែ​ ​អាត្មាអញ​នោះ​ ​ឥតមាន​សេចក្តី​សង្ស័យ​ខែ​ណា​ ​ក៏​សូម​បរិវាស១ខែ​នោះ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ ​អាត្មាអញ​ ​ឥតមាន​សេចក្តី​សង្ស័យ​ខែ​ណា​ ​សង្ឃ​ក៏​ឲ្យ​បរិវាស១ខែ​នោះ​ ​ដល់​អាត្មាអញ​នោះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ ​អាត្មាអញ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ស្រាប់តែ​អស់​សេចក្តី​សង្ស័យ​ក្នុង​ខែ១ទៀត​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​សូម​បរិវាស១ខែ​ទៀត​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​ក៏​សូម​បរិវាស១ខែ​ទៀត​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​សង្ឃ​ក៏​ឲ្យ​បរិវាស១ខែ​ទៀត​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ ​នៅ​បរិវាស២ខែ​ ​ដោយ​រាប់​យក​ខែ​ខាងដើម​ផង​។​
ថយ | ទំព័រទី ៣៧១ | បន្ទាប់