ភិក្ខុ​ជា​បណ្ឌិត​នោះ​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខែ​ណា​ ​ដែល​ភិក្ខុ​ដឹង​ ​ហើយ​បិទបាំង​ទុក​ ​ការ​ឲ្យ​បរិវាស១ខែ​នោះ​ ​ឈ្មោះថា​ប្រកបដោយ​ធម៌​ ​ក៏​ដុះឡើង​តាម​សភាវធម៌​ ​នែ​អាវុសោ​ ​ម្យ៉ាងទៀត​ ​ខែ​ណា​ ​ដែល​ភិក្ខុ​មិនដឹង​ ​ហើយ​បិទបាំង​ទុក​ ​ការ​ឲ្យ​បរិវាស១ខែ​នោះ​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​ ​មិន​ដុះឡើង​ ​ព្រោះ​មិន​ត្រូវ​តាម​សភាវធម៌​ ​នែ​អាវុសោ​ ​ភិក្ខុ​គួរ​ដល់​មានត្ត​ ​តែ១ខែ​នេះឯង​។​ ​
 [​៤៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​តែ​ខែ១​ ​ភិក្ខុ​នោះ​រលឹក​ឃើញ​ ​ហើយ​បិទបាំង​ទុក​ ​ខែ១ទៀត​ ​ភិក្ខុ​នោះ​ ​រលឹក​មិនឃើញ​ ​ហើយ​បិទបាំង​ទុក​។​ ​ភិក្ខុ​នោះ​ ​ក៏​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​សង្ឃ​ក៏​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ស្រាប់តែ​មាន​ភិក្ខុ​ដទៃ​ ​ជា​ពហុស្សុត​ ​ចេះចាំ​ក្នុង​គម្ពីរ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ជា​បណ្ឌិត​ ​ឆ្លៀវឆ្លាស​ ​មាន​ប្រាជ្ញា​ ​មាន​សេចក្តី​ខ្មាសបាប​ ​មាន​សេចក្តី​រអែង​ ​មានការ​ប្រាថ្នា​នូវ​សិក្ខា​ ​បាន​មកដល់​។​ ​ភិក្ខុ​ជា​បណ្ឌិត​នោះ​ ​ក៏​សួរ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​អ្វី​ ​ភិក្ខុ​នេះ​ ​នៅ​បរិវាស​ ​ចំពោះ​អាបត្តិ​អ្វី​។​ ​ភិក្ខុ​ទាំងនោះ​ ​ឆ្លើយ​យ៉ាងនេះ​ថា​ ​នែ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់