[​៣៧២​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយ​សឹក​ចេញទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិវាស​របស់​ភិក្ខុ​ ​ដែល​សឹក​ចេញទៅ​ហើយ​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​បុគ្គល​នោះ​ ​ត្រឡប់​មក​បួស​វិញទៀត​ ​ការដែល​ឲ្យ​បរិវាស​អំពី​មុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅនឹង​ដដែល​។​ ​បរិវាស​ណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ណា​ ​ដែល​ភិក្ខុ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​ឯ​បរិវាស​ដែល​សល់​ ​ភិក្ខុ​នោះ​ ​ត្រូវ​នៅ​ទៀត​ចុះ​។​
 [​៤៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយក៏​ប្តេជ្ញា​ខ្លួន​ ​ជា​សាមណេរ​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បរិវាស​របស់​សាមណេរ​នោះ​ ​ក៏​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​សាមណេរ​នោះ​ ​មក​បួស​ជា​ភិក្ខុ​វិញ​ ​ការដែល​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅនឹង​ដដែល​។​ ​បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​ឯ​បរិវាស​ដែល​សល់​ ​ភិក្ខុ​នោះ​ ​ត្រូវ​នៅ​ទៀត​ចុះ​។​
ថយ | ទំព័រទី ៣៨២ | បន្ទាប់