ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅ​ដដែល​។​ ​បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​បរិវាស​ដែល​សល់​ ​ភិក្ខុ​នោះ​ ​ត្រូវ​នៅ​ទៀត​ចុះ​។​
 [​៤៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ហើយ​ ​ស្រាប់តែ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនបាន​លះបង់​ទិដ្ឋិ​លាមក​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិវាស​របស់​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​ភិក្ខុ​នោះ​ ​សង្ឃ​បាន​ឲ្យ​ឱសារណកម្ម​វិញ​ហើយ​ ​ការ​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅនឹង​ដដែល​។​ ​បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​ឯ​បរិវាស​ដែល​សល់​ ​ភិក្ខុ​នោះ​ ​ត្រូវ​នៅ​ទៀត​ចុះ​។​
 [​៤៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​នឹង​ទាញ​មក​ដាក់​ក្នុង​មូលា​បត្តិ​ហើយ​ ​ក៏​ស្រាប់តែ​សឹក​ចេញទៅ​។​ ​ការ​ទាញ​ភិក្ខុ​ ​ដែល​សឹក​ចេញទៅ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​បុគ្គល​នោះ​ ​ត្រឡប់​មក​បួស​វិញទៀត​ ​ការ​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់