សង្ស័យ​នឹង​ពួក​អាបត្តិ​ណា​ ​ដែល​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​អស់​សេចក្តី​សង្ស័យ​នឹង​ពួក​អាបត្តិ​នោះ​ ​តែ​បិទបាំង​ទុក​ទៅវិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ ​ទាំង​មុន​ ​ទាំង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​នោះ​ចុះ​។​

​ចប់​មានត្ត១០០​។​


 [​៥២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ហើយក៏​សឹក​ចេញទៅ​។​ ​លុះ​បុគ្គល​នោះ​ ​ត្រឡប់​មក​បួស​វិញ​ហើយ​ ​ក៏​មិនបាន​បិទបាំង​អាបត្តិ​ទាំងនោះ​ទុក​ទៀត​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​។​
 [​៥៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ហើយក៏​សឹក​ចេញទៅ​។​ ​លុះ​បុគ្គល​នោះ​ ​ត្រឡប់​មក​បួស​វិញ​ហើយ​ ​ក៏​បិទបាំង​អាបត្តិ​ទាំងនោះ​ទុក​ទៀត​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ដែល​បិទបាំង​ទុក​ប៉ុន្មាន​ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​។​
ថយ | ទំព័រទី ៤១០ | បន្ទាប់