ត្រូវឲ្យ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​ទុក្កដ​ចេញ​។​ ​ម្យ៉ាងទៀត​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​កង​អាបត្តិ​ដែល​បិទបាំង​ទុក​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ទាំងពីរ​រូប​។​
 [​៥៦៣​]​ ​មាន​ភិក្ខុ​ពីរ​រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​អាបត្តិ​សង្ឃាទិសេស​ ​ថា​ជា​អាបត្តិ​សង្ឃាទិសេស​មែន​ ​ភិក្ខុ​ទាំងនោះ​ ​ដើរទៅ​ ​ក៏​គិត​គ្នា​ថា​ ​នឹង​ប្រាប់​គេ​។​ ​លុះដល់​ពាក់កណ្តាល​ផ្លូវ​ ​ភិក្ខុ១រូប​ ​ក៏​មាន​សភាវ​បិទបាំង​កើតឡើង​ថា​ ​នឹង​មិន​ប្រាប់​គេ​ទៅវិញ​។​ ​ភិក្ខុ​នោះ​ ​បិទបាំង​អស់​យាម​ជាបឋម​ផង​ ​បិទបាំង​អស់​យាម​ ​ជា​គំរប់​ពីរ​ផង​ ​បិទបាំង​អស់​យាម​ ​ជា​គំរប់​បី​ផង​ ​លុះ​អរុណរះ​ឡើង​ហើយ​ ​ក៏​ឈ្មោះថា​ ​បិទបាំង​អាបត្តិ​ទុក​។​ ​ភិក្ខុ​ណា​បិទបាំង​ទុក​ ​វិនយ​ធរ​ ​ត្រូវឲ្យ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​ទុក្កដ​ចេញ​។​ ​ម្យ៉ាងទៀត​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ទាំងពីរ​រូប​ចុះ​។​
 [​៥៦៤​]​ ​មាន​ភិក្ខុ​ពីរ​រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​យល់ឃើញ​ ​ក្នុង​អាបត្តិ​សង្ឃាទិសេស​ ​ថា​ជា​អាបត្តិ​សង្ឃាទិសេស​មែន​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ត្រឡប់ទៅ​ជា​មនុស្ស​ឆ្កួត​។​ ​លុះ​កាល​ខាងក្រោយ​
ថយ | ទំព័រទី ៤៣១ | បន្ទាប់