[៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើនិយស្សកម្មហើយ ត្រូវប្រព្រឹត្តវត្តដោយប្រពៃ។ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងនិយស្សកម្មនោះ ដូច្នេះ គឺភិក្ខុមិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន១ មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃ បានសន្មតឲ្យហើយ ក៏មិនត្រូវទៅប្រដៅពួកភិក្ខុនីឡើយ១ និយស្សកម្ម ដែលសង្ឃធ្វើព្រោះអាបត្តិណា ភិក្ខុកុំឲ្យត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃប្រហែលគ្នា នឹងអាបត្តិមុននោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ១ មិនត្រូវតិះដៀលនិយស្សកម្ម១ មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ មិនត្រូវហាមឧបោសថ របស់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណា (របស់ភិក្ខុជាបកតត្ត)១ មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនត្រូវទទួលនាទីជាធំក្នុងវត្ត១ មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទគេ១ មិនត្រូវរំលឹកគេ១ មិនត្រូវប្រកបពួកភិក្ខុ(ឲ្យឈ្លោះ) នឹងពួកភិក្ខុ១។
[៧៦] លំដាប់នោះ សង្ឃបានធ្វើនិយស្សកម្មដល់សេយ្យសកភិក្ខុ ដោយពាក្យថា លោកត្រូវនៅដោយមាននិស្ស័យ (ទៀត)។ សេយ្យសកភិក្ខុ
ចប់វត្ត១៨ក្នុងនិយស្សកម្ម។
[៧៦] លំដាប់នោះ សង្ឃបានធ្វើនិយស្សកម្មដល់សេយ្យសកភិក្ខុ ដោយពាក្យថា លោកត្រូវនៅដោយមាននិស្ស័យ (ទៀត)។ សេយ្យសកភិក្ខុ