មក​ដាក់​ក្នុង​មូលា​បត្តិ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​។​ ​សង្ឃ​ក៏​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​ដោយ​កម្ម​ប្រកបដោយ​ធម៌​ ​ជា​កម្ម​មិន​កម្រើក​ ​ជា​កម្ម​គួរ​ដល់​ហេតុ​ ​ហើយ​ឲ្យ​សមោធាន​បរិវាស​ ​ត្រូវ​តាម​ធម៌​ ​តែ​ឲ្យ​មានត្ត​មិន​ត្រូវ​តាម​ធម៌​ ​ធ្វើ​អព្ភាន​ ​ក៏​មិន​ត្រូវ​តាម​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មិន​បរិសុទ្ធ​ ​ចាក​អាបត្តិ​ទាំងនោះ​ឡើយ​។​

​ចប់​វារ៩​ ​នៃ​ការ​មិន​បរិសុទ្ធិ​ ​ដោយ​មូលា​បត្តិ​។​


 [​៥៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​មាន​ចំនួន​ ​គួរ​រាប់​បាន​ខ្លះ​ ​រាប់​មិនបាន​ខ្លះ​។​បេ​។​ ​កំណត់​បាន​ខ្លះ​ ​ច្រឡូកច្រឡំ​គ្នា​ខ្លះ​។​ ​ភិក្ខុ​នោះ​ ​សូម​សមោធាន​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​។​ ​សង្ឃ​ក៏​ឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​មាន​ចំនួន​រាប់​បាន​ ​តែ​មិនបាន​បិទបាំង​ទុក​។​បេ​។​ ​មាន​ចំនួន​គួរ​រាប់​បាន​ ​ហើយ​បិទបាំង​ទុក​។​បេ​។​ ​មាន​ចំនួន​គួរ​រាប់​បាន​ ​តែ​បិទបាំង​ទុក​ខ្លះ​ ​មិនបាន​បិទបាំង​ទុក​ខ្លះ​។​ ​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ៤៤០ | បន្ទាប់