ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​ដោយ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កម្រើក​ ​ជា​កម្ម​មិន​គួរ​ដល់​ហេតុ​ ​ហើយ​ឲ្យ​សមោធាន​បរិវាស​ ​មិន​ត្រូវ​តាម​ធម៌​។​ ​ភិក្ខុ​នោះ​ ​សំគាល់​ថា​ ​ខ្លួន​នៅ​បរិវាស​ហើយ​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​មាន​ចំនួន​គួរ​រាប់​បាន​ខ្លះ​ ​រាប់​មិនបាន​ខ្លះ​ ​ហើយ​បិទបាំង​ទុក​ខ្លះ​ ​មិនបាន​បិទបាំង​ទុក​ខ្លះ​។​ ​ភិក្ខុ​នោះ​ ​កំពុង​ឈរ​លើ​ផែនដី​ ​ក្នុង​ទីនោះ​ ​ក៏​រលឹក​ឃើញ​អាបត្តិ​ ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ពីមុន​ ​និង​រលឹក​ឃើញ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ខាងក្រោយ​។​ ​ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​មាន​ចំនួន​ ​គួរ​រាប់​បាន​ខ្លះ​ ​រាប់​មិនបាន​ខ្លះ​ ​មានឈ្មោះ​ដូចគ្នា​ខ្លះ​ ​មានឈ្មោះ​ផ្សេងគ្នា​ខ្លះ​ ​មាន​ចំណែក​ស្មើគ្នា​ខ្លះ​ ​មាន​ចំណែក​ខុសគ្នា​ខ្លះ​ ​កំណត់​បាន​ខ្លះ​ ​ច្រឡូកច្រឡំ​គ្នា​ខ្លះ​ ​អាត្មាអញ​នោះ​ ​បាន​សូម​សមោធាន​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​សង្ឃ​ក៏​ឲ្យ​សមោធាន​បរិវាស​ ​ដល់​អាត្មាអញ​នោះ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​អាត្មាអញ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​មាន​ចំនួន​គួរ​រាប់​បាន​ខ្លះ​ ​រាប់​មិនបាន​ខ្លះ​ ​ហើយ​បិទបាំង​ទុក​ខ្លះ​ ​មិនបាន​បិទបាំង​ទុក​ខ្លះ​ ​អាត្មាអញ​នោះ​ ​បាន​សូម​ការ​ទាញ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​
ថយ | ទំព័រទី ៤៥៤ | បន្ទាប់