សង្ឃ​ក៏​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ពីមុន​ផង​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ខាងក្រោយ​ផង​ ​ដោយ​កម្ម​ប្រកបដោយ​ធម៌​ ​ជា​កម្ម​មិន​កម្រើក​ ​ជា​កម្ម​គួរ​ដល់​ហេតុ​ ​ហើយ​ឲ្យ​សមោធាន​បរិវាស​ ​ក៏​ត្រូវ​តាម​ធម៌​ ​ឲ្យ​មានត្ត​ ​ក៏​ត្រូវ​តាម​ធម៌​ ​ឲ្យ​អព្ភាន​ ​ក៏​ត្រូវ​តាម​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ទើប​បរិសុទ្ធ​ ​ចាក​អាបត្តិ​ទាំងនោះ​បាន​។​

​ចប់​សមុច្ចយ​ក្ខន្ធ​ក​ ​ជា​គំរប់​បី​។​
​ឧទ្ទាន​នៃ​សមុច្ចយ​ក្ខន្ធ​ក​នោះ​គឺ​


​[​៥៨៤​]​ ​រឿង​អប្បដិ​ច្ឆ​ន្ន​មានត្ត១​ ​រឿង​ឯ​កា​ហប​រិ​វាស១​ ​រឿង​ទ្វី​ហ​-​ ​តីហ​-​ចតូហ​-​ ​បញ្ចា​ហប​រិ​វាស១​ ​រឿង​បក្ខ​បរិវាស១​ ​រឿង​ភិក្ខុ​បិទបាំង​អាបត្តិ​ ​មាន​បិទបាំង​អាបត្តិ​ទុក​ ​ដរាបដល់១០ថ្ងៃ​ ​ជាទីបំផុត១​ ​រឿង​មាស​បរិវាស១​ ​រឿង​មហា​បរិសុទ្ធ​ន្ត​បរិវាស១​ ​រឿង​ភិក្ខុ​កំពុង​នៅ​បរិវាស​ ​ហើយ​សឹក​ចេញទៅ១​ ​រឿង​ភិក្ខុ​ត្រូវអាបត្តិ​សង្ឃាទិសេស​ទាំងឡាយ​ច្រើន​ ​ហើយ​រាប់​បាន១​ ​រឿង​ភិក្ខុ​ពីរ​រូប​សំគាល់​ ​ក្នុង​អាបត្តិ​សង្ឃាទិសេស​នោះ១​ ​
ថយ | ទំព័រទី ៤៥៦ | បន្ទាប់