សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​(​ឲ្យ​ចេញ​)​ ​ពី​កិ​ដា​គិរិ​ជនបទ​ថា​ ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​មិន​ត្រូវ​នៅក្នុង​កិ​ដា​គិរិ​ជនបទ​ ​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​ដែល​សង្ឃ​ធ្វើ​ក្នុង​ទី​កំបាំងមុខ១​ ​កម្ម​ដែល​ធ្វើ​ដោយ​មិន​សាកសួរ១​ ​កម្ម​ដែល​ធ្វើ​មិន​តាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​
 [​៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយ​មិន​មាន​អាបត្តិ១​ ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ជា​អ​ទេសនាគាមិនី១​ ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ដែល​ភិក្ខុ​សំដែង​ហើយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់