ចូរ​លោក​រាល់គ្នា​ ​ប្រឹង​ជជែក​ឲ្យ​ពេញទំហឹង​ចុះ​ ​ព្រោះ​ពួក​លោក​សុទ្ធតែ​ជា​អ្នកប្រាជ្ញ​ ​ជា​អ្នក​វាងវៃ​ ​ជា​ពហុស្សូត​ ​ទាំង​ជា​អ្នក​អង់អាច​ជាង​ភិក្ខុ​នោះ​ផង​ ​ម្យ៉ាងទៀត​ ​ពួក​លោក​ចូរ​កុំ​ខ្លាច​ភិក្ខុ​នោះ​ឲ្យសោះ​ ​ព្រោះ​យើង​រាល់គ្នា​ ​ក៏​ជាពួក​របស់​លោក​ទាំងឡាយ​ដែរ​។​ ​ព្រោះហេតុនោះ​ ​ការបង្កហេតុ​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ការបង្កហេតុ​ទាំងឡាយ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​កើត​ធំ​ទូលាយ​ឡើង​ទៀត​។​ ​សង្ឃ​ធ្វើ​ ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​។​ ​ការ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​នេះ​ ​ជា​អ្នកបង្កហេតុ​។​បេ​។​ ​បង្ក​អធិករណ៍​ក្នុង​សង្ឃ​ដោយខ្លួនឯង​ ​ហើយ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ឯទៀត​ ​ដែល​ជា​អ្នកបង្កហេតុ​។​បេ​។​ ​បង្ក​អធិករណ៍​ក្នុង​សង្ឃ​ដូចគ្នា​ដែរ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​មិន​ត្រូវឲ្យ​ភិក្ខុ​នុ៎ះ​ផ្ចាល​ផ្ចាញ់​ពួក​លោក​បានទេ​ ​ចូរ​លោក​រាល់គ្នា​ ​ប្រឹង​ជជែក​ឲ្យ​ពេញទំហឹង​ចុះ​ ​ព្រោះ​ពួក​លោក​សុទ្ធតែ​ជា​អ្នកប្រាជ្ញ​ ​ជា​អ្នក​វាងវៃ​ ​ជា​ពហុស្សូត​ ​ហើយ​ជា​អ្នក​អង់អាច​ជាង​ភិក្ខុ​នោះ​
ថយ | ទំព័រទី ៧ | បន្ទាប់