កម្ម​ដែល​មិនទាន់​បាន​ចោទ​ហើយ​ ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​ ​កម្ម​ដែល​មិនទាន់​រំលឹក​ហើយ​ ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើជា​ពួក១​។​បេ​។​ ​កម្ម​ដែល​មិនទាន់​លើក​អាបត្តិ​ឡើង​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​

​ចប់​ ​បព្វាជនីយ​កម្ម​មាន​ចំនួន១២ក្នុង​អធម្មកម្ម​។​


 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​ដែល​ធ្វើ​ក្នុង​ទី​ចំពោះមុខ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​ការសាកសួរ១​ ​កម្ម​ដែល​ធ្វើតាម​ពាក្យ​ប្តេជ្ញា១​។​បេ​។​
 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ១​ ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ជា​ ​ទេសនាគាមិនី១​
ថយ | ទំព័រទី ៧០ | បន្ទាប់