[​៩៨​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើតាម​ពាក្យ​ប្តេជ្ញា១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​ ​ជា​ធម្មកម្ម​ផង​។​បេ​។​
 [​៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើតាម​អាបត្តិ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​បេ​។​
 [​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើតាម​អាបត្តិ​ជា​ទេសនាគាមិនី១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​បេ​។​
 [​១០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ ​ដែល​ភិក្ខុ​មិនបាន​សំដែង១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការព្រមព្រៀង​គ្នា១​ ​
ថយ | ទំព័រទី ៧២ | បន្ទាប់