ព្រោះ​យើង​រាល់គ្នា​ ​ក៏​ជាពួក​របស់​លោក​ទាំងឡាយ​ដែរ​។​ ​ព្រោះហេតុនោះ​ ​ការបង្កហេតុ​ទាំងឡាយ​ ​ដែល​មិនទាន់​កើត​ ​ក៏​កើតឡើង​ ​ការបង្កហេតុ​ទាំងឡាយ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​កើត​ធំ​ទូលាយ​ឡើង​ទៀត​។​ ​សង្ឃ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​។​ ​ការ​ធ្វើ​ ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ហើយ​ ​ការ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​នោះ​ ​សមគួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុះ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ ​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​មិន​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ ​ដែល​សង្ឃ​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​ដែល​សង្ឃ​ធ្វើ​កំបាំងមុខ១​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ ​ដោយ​ការ​មិន​សាកសួរ១​ ​កម្ម​ដែល​សង្ឃ​ធ្វើ​ ​ដោយ​មិន​តាម​ពាក្យ​ប្តេជ្ញា​ ​របស់​ភិក្ខុ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ ​ជា​អធម្មកម្ម​ ​(​កម្ម​មិន​ប្រកបដោយ​ធម៌​)​ផង​ ​ជា​អវិន័យ​កម្ម​ ​(​កម្ម​មិន​ប្រកបដោយ​វិន័យ​)​ផង​ ​ជា​កម្ម​ ​ដែល​សង្ឃ​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
ថយ | ទំព័រទី ៩ | បន្ទាប់