ថាមិនលះបង់ផងទេ បុគ្គលទំាំងនោះឯង លះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលទំាំងនោះ មិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលពីរពួកនោះ លះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលទំាំងនោះឯង លះបង់វិចិកិច្ឆានុស័យ និងកាមរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលទំាំងនោះឯង លះបង់វិចិកិច្ឆានុស័យ និងបដិឃានុស័យ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ។ បុគ្គលណា លះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់ភវរាគានុស័យ ក្នុងទីនោះឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា