អនាគាមិ​បុគ្គល មិន​លះបង់​មា​នា​នុ​ស័យ តែ​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​បដិ​ឃានុ​ស័យ​ទេ បុគ្គល ៣ ពួក មិន​លះបង់​មា​នា​នុ​ស័យ​ផង មិន​លះបង់​បដិ​ឃានុ​ស័យ​ផង។ បុគ្គល​ណា មិន​លះបង់​បដិ​ឃានុ​ស័យ បុគ្គល​នោះ (មិន​លះបង់) ទិ​ដ្ឋានុ​ស័យ។បេ។ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ បុគ្គល​ពីរ​ពួក មិន​លះបង់​បដិ​ឃានុ​ស័យ តែ​បុ​គ្គ​លទំាំ​ងនោះ មិនមែន​ជា​មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ បុថុជ្ជន មិន​លះបង់​បដិ​ឃានុ​ស័យ​ផង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ​ឬ។ អើ។ បុគ្គល​ណា មិន​លះបង់​បដិ​ឃានុ​ស័យ បុគ្គល​នោះ (មិន​លះបង់) ភវ​រាគានុស័យ។បេ។ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ​ឬ។ អនាគាមិ​បុគ្គល មិន​លះបង់​អវិ​ជ្ជានុ​ស័យ តែ​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​បដិ​ឃានុ​ស័យ​ទេ បុគ្គល ៣ ពួក មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង មិន​លះបង់​បដិ​ឃានុ​ស័យ​ផង។
ថយ | ទំព័រទី ១៥៤ | បន្ទាប់