បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។
[១៤៥] បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យតែ ៧(១) ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាករូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ

(១) បានដល់អនុស័យរបស់បុថុជ្ជន ព្រោះអរិយសាវ័ក ដែលច្យុតចាករូបធាតុហើយ ទៅកើតក្នុងកាមធាតុទៀត មិនមានឡើយ ឯបុគ្គលដែលច្យុតចាកអរូបធាតុ ទៅកើតក្នុងកាមធាតុ ក៏ដូចគ្នាដែរ (អដ្ឋកថា)។