បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។ បុគ្គល ដែលច្យុតចាកភពមិនមែនជារូបធាតុ និងមិនមែនជាអរូបធាតុ កាលទៅកើតក្នុងភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ ខ្លះមានអនុស័យ ៧ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៥ ដេកសម្ងំនៅ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។
[១៥២] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើត ក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។
[១៥២] បុគ្គល ដែលច្យុតចាកភពមិនមែនជាកាមធាតុ និងមិនមែនជារូបធាតុ កាលទៅកើត ក្នុងកាមធាតុ មានអនុស័យតែ ៧ ប៉ុណ្ណោះ ដេកសម្ងំនៅ អនុស័យដែលបែកធ្លាយទៅ មិនមានឡើយ។
