មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង។ បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យ បុគ្គលនោះ (មិនកំណត់ដឹង)នូវភវរាគានុស័យ។បេ។ មិនកំណត់ដឹងនូវអវិជ្ជានុស័យឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនកំណត់ដឹងនូវកាមរាគានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវអវិជ្ជាអនុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនកំណត់ដឹងនូវកាមរាគានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យឬ។ បុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនកំណត់ដឹងនូវអវិជ្ជានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង។
