មិនកំណត់ដឹងនូវកាមរាគានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងទីទំាងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ បុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង ក្នុងទីទំាងអស់។ បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គល