អភិធម្មបិដក
យមក ចតុត្ថភាគ
---
បរិញ្ញាវារៈ
[១] បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យ (ធម៌ដែលដេកត្រាំនៅក្នុងសន្តានចិត្ត គឺកាមរាគៈ) បុគ្គលនោះ កំណត់ដឹងនូវបដិឃានុស័យ (ធម៌ដែលដេកត្រាំនៅក្នុងសន្តានចិត្ត គឺបដិឃៈ) ឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវបដិឃានុស័យ បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យឬ។ អើ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យ បុគ្គលនោះ កំណត់ដឹងនូវមានានុស័យ (ធម៌ដែលដេកត្រាំនៅក្នុងសន្តានចិត្ត គឺមានះ) ឬ។ បុគ្គលនោះ កំណត់ដឹងនូវកិលេស ដែលតាំងនៅជាមួយគ្នានឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវមានានុស័យ បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យឬ។ មិនមែនទេ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យ បុគ្គលនោះ (កំណត់ដឹង) នូវទិដ្ឋានុស័យ (ធម៌ដែលដេកត្រាំនៅក្នុងសន្តានចិត្ត គឺទិដ្ឋិ)។បេ។ កំណត់ដឹងនូវវិចិកិច្ឆានុស័យ (ធម៌ដែលដេកត្រាំនៅក្នុងសន្តានចិត្ត គឺវិចិកិច្ឆា) ឬ។ មិនមែនទេ។ មួយយ៉ាងទៀត
ទំព័រទី ១ | បន្ទាប់