បុគ្គល​ណា លះបង់​កាមរាគានុស័យ បុគ្គល​នោះ លះបង់​មា​នា​នុ​ស័យ​ឬ។ អនាគាមិ​បុគ្គល លះបង់​កាមរាគានុស័យ តែ​អនាគាមិ​បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ​ទេ ព្រះអរហន្ត លះបង់​កាមរាគានុស័យ​ផង លះបង់​មា​នា​នុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​មា​នា​នុ​ស័យ បុគ្គល​នោះ លះបង់​កាមរាគានុស័យ​ឬ។ អើ។ បុគ្គល​ណា លះបង់​កាមរាគានុស័យ បុគ្គល​នោះ លះបង់​ទិ​ដ្ឋានុ​ស័យ។បេ។ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ លះបង់​កាមរាគានុស័យ​ឬ។ បុគ្គល​ពីរ​ពួក លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ តែ​បុគ្គល​ពីរ​ពួក​នោះ មិន​លះបង់​កាមរាគានុស័យ​ទេ បុគ្គល​ពីរ​ពួក លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង លះបង់​កាមរាគានុស័យ​ផង។ បុគ្គល​ណា លះបង់​កាមរាគានុស័យ បុគ្គល​នោះ (លះបង់) ភវ​រាគានុស័យ។បេ។ លះបង់​អវិ​ជ្ជានុ​ស័យ​ឬ។ អនាគាមិ​បុគ្គល លះបង់​កាមរាគានុស័យ តែ​អនាគាមិ​បុគ្គល​នោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ទេ ព្រះអរហន្ត លះបង់​កាមរាគានុស័យ​ផង
ថយ | ទំព័រទី ១០៦ | បន្ទាប់