តែកាមរាគានុស័យ មានានុស័យ និងភវរាគានុស័យ មិនគួរពោលថាលះបង់ផង ថាមិនលះបង់ផងទេ។
[១៣៣] កាមរាគានុស័យ របស់បុគ្គលណា កើតឡើង បដិឃានុស័យ របស់បុគ្គលនោះ កើតឡើងឬ។ អើ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា កើតឡើង កាមរាគានុស័យ របស់បុគ្គលនោះ កើតឡើងឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា កើតឡើង មានានុស័យ របស់បុគ្គលនោះ កើតឡើងឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា កើតឡើង កាមរាគានុស័យ របស់បុគ្គលនោះ កើតឡើងឬ។ មានានុស័យ របស់អនាគាមិបុគ្គល កើតឡើង តែកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនកើតឡើងទេ មានានុស័យ របស់បុគ្គល ៣ ពួក កើតឡើងផង កាមរាគានុស័យ កើតឡើងផង។ (បណ្ឌិត គប្បីសំដែងឲ្យពិស្តារផងចុះ)។
ចប់ បហីនវារ។:
ឧប្បជ្ជនវារ: