ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៣៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[៣៣៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ហើយដែរឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងដែរឬ។