ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ដែរ​ឬ។ មិន​មាន​ទេ។
 [៣៤៤] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។
 [៣៤៥] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិន​រលត់​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។
 [៣៤៦] ពួក​កុសលធម៌ មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [៣៤៧] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ក៏​មិនមែន កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ឯ​ពួក​កុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១៧២ | បន្ទាប់