ពួក​អព្យាកតធម៌ របស់​ពួក​អសញ្ញ​សត្វ​ទាំងអស់​នោះ នឹង​រលត់ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​រលត់ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ទាំង​ពួក​កុសលធម៌ ក៏​កើតឡើង​ដែរ។
 [៣៥៦] ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​រលត់ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​អសញ្ញ​សត្វ​ទាំងអស់​នោះ នឹង​រលត់ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​រលត់ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ទាំង​ពួក​អកុសលធម៌ ក៏​កើតឡើង​ដែរ។
 [៣៥៧] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ដែរ​ឬ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់