[៣៦១] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​ពួក​អសញ្ញ​សត្វ​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ​ទេ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​មិន​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ នឹង​មិន​រលត់ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​ព្រះអរហន្ត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​ពួក​អសញ្ញ​សត្វ​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​មិន​រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ទាំង​ពួក​កុសលធម៌ ក៏​មិនកើត​ឡើង​ដែរ។
ថយ | ទំព័រទី ១៨០ | បន្ទាប់