ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៣៦៤] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​រលត់​ដែរ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា កើតឡើង​ហើយ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់​ទេ ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ កើតឡើង​ហើយ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [៣៦៥] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​រលត់​ដែរ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន​នោះ កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ នៃ​បច្ឆិម​ចិត្ត តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ កើតឡើង​ហើយ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [៣៦៦] ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​រលត់​ដែរ​ឬ។
ថយ | ទំព័រទី ១៨២ | បន្ទាប់