ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​មិន​រលត់​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ កើតឡើង​ហើយ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [៣៦៧] ពួក​កុសលធម៌ កើតឡើង​ហើយ ក្នុង​ទីណា។បេ។
 [៣៦៨] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​រលត់ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​រលត់ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ គឺ​ពួក​សត្វ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ កើតឡើង​ហើយ ក្នុង​ទីនោះ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​រលត់ ក្នុង​ទីនោះ
ថយ | ទំព័រទី ១៨៣ | បន្ទាប់