ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អព្យាកតធម៌ ក៏​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ រលត់​ដែរ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ជន​ទាំងអស់​នោះ កាល​ច្យុត រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​បវត្តិកាល តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​កុសលធម៌ ក៏​រលត់​ដែរ។
 [១៩២] ពួក​អកុសលធម៌ របស់​បុគ្គល​ណា រលត់ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់​ដែរ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​អរូបភព តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ មិន​រលត់​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អព្យាកតធម៌ ក៏​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ រលត់​ដែរ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ជន ទាំងអស់​នោះ កាល​ច្យុត រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល ក្នុង​បវត្តិកាល
ថយ | ទំព័រទី ១០៦ | បន្ទាប់