[៥៧] ចិត្ត​របស់​បុគ្គល​ណា កាល​កើតឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​របស់​បុគ្គល​នោះ កាល​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ​ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ ជា​ចិត្ត​កន្លង​នូវ​ឧប្បាទ​ក្ខ​ណៈ មិន​កន្លង​នូវ​ភង្គ​ក្ខ​ណៈ​ទេ ចិត្ត​កន្លង​ហើយ ជា​ចិត្ត​កន្លង​នូវ​ឧប្បាទ​ក្ខ​ណៈ​ផង កន្លង​នូវ​ភង្គ​ក្ខ​ណៈ​ផង។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា កំពុង​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​របស់​បុគ្គល​នោះ កំពុង​កើតឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ​ឬ។ ចិត្ត​កន្លង​ហើយ។ ចិត្ត​របស់​បុគ្គល​ណា កាល​មិនកើត​ឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​របស់​បុគ្គល​នោះ កាល​មិន​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ​ឬ។ ចិត្ត ក៏​ជា​អនាគត ក្នុង​ឧប្បាទ​ក្ខ​ណៈ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា កាល​មិន​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​របស់​បុគ្គល​នោះ កាល​មិនកើត​ឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ​ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ ជា​ចិត្ត​មិន​កន្លង​នូវ​ភង្គ​ក្ខ​ណៈ​ទេ ទាំង​មិន​កន្លង​នូវ​ឧប្បាទ​ក្ខ​ណៈ ក៏​មិនមែន គឺ​ចិត្តជា​អនាគត ក្នុង​ឧប្បាទ​ក្ខ​ណៈ មិន​កន្លង​នូវ​ភង្គ​ក្ខ​ណៈ​ផង មិន​កន្លង​នូវ​ឧប្បាទ​ក្ខ​ណៈ​ផង។
ថយ | ទំព័រទី ៣៤ | បន្ទាប់