[៩០] ពួក​កុសល ឈ្មោះថា​ធម៌​ឬ។ អើ។ ពួក​ធម៌ ឈ្មោះថា​កុសលធម៌​ឬ។ ពួក​កុសលធម៌ ឈ្មោះថា​ធម៌​ផង កុសលធម៌​ផង ពួក​ធម៌​ដ៏​សេស ឈ្មោះថា មិនមែន​កុសលធម៌​ទេ។ ពួក​អកុសល ឈ្មោះថា​ធម៌​ឬ។ អើ។ ពួក​ធម៌ ឈ្មោះថា អកុសលធម៌​ឬ។ ពួក​អកុសលធម៌ ឈ្មោះថា​ធម៌​ផង អកុសលធម៌​ផង ពួក​ធម៌​ដ៏​សេស ឈ្មោះថា មិនមែន​អកុសលធម៌​ទេ។ ពួក​អព្យាកតៈ ឈ្មោះថា​ធម៌​ឬ។ អើ។ ពួក​ធម៌ ឈ្មោះថា អព្យាកតធម៌​ឬ។ ពួក​អព្យាកតធម៌ ឈ្មោះថា​ធម៌​ផង អព្យាកតធម៌​ផង ពួក​ធម៌​ដ៏​សេស ឈ្មោះថា មិន​អព្យាកតធម៌​ទេ។
 [៩១] មិនមែន​កុសល ឈ្មោះថា​មិនមែន​ធម៌​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កុសល​ចេញ ឈ្មោះថា មិនមែន​កុសលធម៌​ទេ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កុសល និង​ពួក​ធម៌​ចេញ ឈ្មោះថា មិនមែន​កុសលធម៌​ផង មិនមែន​ធម៌​ផង។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​កុសលធម៌​ឬ។ អើ។ មិនមែន​អកុសល ឈ្មោះថា​មិនមែន​ធម៌​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អកុសល​ចេញ ឈ្មោះថា មិនមែន​អកុសលធម៌​ទេ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អកុសល និង​ពួក​ធម៌​ចេញ ឈ្មោះថា មិនមែន​អកុសល​ផង មិនមែន​ធម៌​ផង។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អកុសលធម៌​ឬ។ អើ។ មិនមែន​អព្យាកតៈ ឈ្មោះថា មិនមែន​ធម៌​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អព្យាកតៈ​ចេញ ឈ្មោះថា មិនមែន​អព្យាកតធម៌​ទេ ពួក​ធម៌​ដ៏​សេស
ថយ | ទំព័រទី ៥៨ | បន្ទាប់