មិនមែន​អព្យាកតៈ ឈ្មោះថា មិនមែន​ធម៌​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អព្យាកតៈ​ចេញ ឈ្មោះថា មិនមែន​អព្យាកតធម៌​ទេ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អព្យាកតៈ និង​ពួក​ធម៌​ចេញ ឈ្មោះថា មិនមែន​អព្យាកតៈ​ផង មិនមែន​ធម៌​ផង។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​កុសលធម៌​ឬ។ អើ។ មិនមែន​អព្យាកតៈ ឈ្មោះថា​មិនមែន​ធម៌​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អព្យាកតៈ​ចេញ ឈ្មោះថា មិនមែន​អព្យាកតធម៌​ទេ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អព្យាកតៈ និង​ពួក​ធម៌​ចេញ ឈ្មោះថា មិនមែន​អព្យាកតៈ​ផង មិនមែន​ធម៌​ផង។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អកុសលធម៌​ឬ។ អើ។

ចប់ និទ្ទេសវារៈ។
ចប់ បណ្ណ​ត្តិ​វារៈ។


បវត្តិ​វារៈ


 [៩៤] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ឬ។ មិនមែនទេ។
 [៩៥] ពួក​កុសលធម៌​របស់​បុគ្គល​ណា កើតឡើង ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ កើតឡើង​ឬ។ ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ពួក​កុសល ក្នុង​អរូបភព
ថយ | ទំព័រទី ៦១ | បន្ទាប់